នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់អនុសាសន៍ ៦ចំណុច ក្នុងកិច្ចប្រជុំកំពូលសេអ៊ូល P4G ដែលចូលរួមដោយមេដឹកនាំ៦៨ ប្រទេស (Video Inside)
មេដឹកនាំប្រទេសកម្ពុជាបានថ្លែងចូលរួមជាមួយនឹងមេដឹកនាំពិភពលោកដែលបានបញ្ជាក់នូវការសន្យានិងតាំង ចិត្តចំពោះការឆ្លើយតបលើបញ្ហាប្រែប្រួលអាកាសធាតុក្នុងតំបន់និងពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូល សេអ៊ូលP4G ឆ្នាំ២០២១ ដែលអញ្ជើញចូលរួមពីមេដឹកនាំចំនួនប្រមាណជិត៧០ប្រទេស កាលពីថ្ងៃទី៣១ឧសភាបានថ្លែងប្តេជ្ញាថាកម្ពុជាលើកកម្ពស់នូវលទ្ធភាពកាត់បន្ថយ និងបន្ស៊ាំទៅនឹងបំរែបំរួល អាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ, ការអភិវឌ្ឍទីក្រុង និងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថ ភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង តម្រូវការក្នុងការ គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។