ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៩ពាន់៧៧៩នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍រយៈ២៤ម៉ោងចុងក្រោយនេះ មានចំនួន៥៨៥ករណី ដែលថយចុះ៥០ករណីប្រៀប ធៀបនឹងម្សិលមិញ។ កាលពីថ្ងៃច័ន្ទ ការឆ្លងចូលក្នុងសហគមន៍មានចំនួន៦៣៥ករណី។ នេះជាការឆ្លងចូលក្នុង ថ្ងៃដំបូងនៃខែថ្មីគឺខែមិថុនានេះ ចាប់តាំងពីកម្ពុជាបានប្រឈមនឹងរលកវាយលុកជាលើកទី៣ក្នុងសហគមន៍ចាប់ តាំងពីថ្ងៃទី២០កុម្ភៈនោះមក។

សេចក្តីរាយការណ៍បានកត់សម្គាល់ថា ការផ្ទុះឆ្លងខ្លាំងក្នុងប្រទេសកម្ពុជាក្នុងរយៈ ពេលជាង១០០ថ្ងៃមកនេះ គឺតួលេខបានកើនខ្ពស់នៅក្នុងខែឧសភា ដែលក្នុងរយៈពេលពេញមួយខែកន្លងមកនេះ ការឆ្លងចូលក្នុងសហគមន៍ មានសរុប១ម៉ឺន៦ពាន់៣៤៨ករណី ដែលស្មើនឹងការឆ្លងក្នុងមួយថ្ងៃជាង៥២៧នាក់។ សេចក្តីរាយការណ៍ប្រៀបធៀបថា ចំណែកសន្ទុះឆ្លងក្នុងខែមេសាវិញ មានតួលេខទាបជាងក្នុងខែឧសភា។ ក្នុង ខែមេសាទាំង៣០ថ្ងៃកន្លងមកនោះ ការឆ្លងចូលក្នុងសហគមន៍មានចំនួន១ម៉ឺន៩៥៧ដែលស្មើនឹងជាង៣៦៥នាក់ ក្នុងមួយថ្ងៃ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់២ម៉ឺន៩ពាន់៧៧៩ នាក់ ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេសចំនួន៣ម៉ឺន៧១០នាក់, ការស្លាប់ សរុបមានចំនួន២២០នាក់ក្រោយការស្លាប់ថ្មីចំនួន៦នាក់ថែមទៀត ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។ ចំណែកការព្យាបាលជាសះស្បើយសរុបមានចំនួន២ម៉ឺន៣ពាន់៣៨៩នាក់ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះមានចំនួន៧៥៣នាក់ថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner