ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងថ្មី១៧នាក់ (Video Inside)
ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ កាលពីម្សិលមិញ រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងថ្មីមានច្រើនដល់៤៣នាក់ និងការរកឃើញឆ្លងថ្មីថ្ងៃនេះ មានចំនួនថយ ចុះ២៦នាក់។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំង១៧នោះ គឺជាកម្មករ, កម្មការិនីនៅរោងចក្រ Smart Tech ចំនួន៨នាក់, រោងចក្រ A and J ចំនួន២នាក់ ,រោងចក្រ UT Light ម្នាក់, នៅស្រុកស្វាយជ្រំម្នាក់, ស្រុកកំពង់ រោទិ៍៣នាក់ និងក្រុងស្វាយរៀងចំនួន២នាក់។ ក្នុងចំណោអ្នកឆ្លងទាំង១៧នាក់នោះ រួមមានជនជាតិវៀតណាម ៦នាក់ និងជនជាតិខ្មែរ១១នាក់។