ខេត្តកំពង់ចាម រកឃើញឆ្លងថ្មី៣១នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ចំនួន៣១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែល ជាចំនួនថយចុះ១១នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងកាលពីថ្ងៃច័ន្ទកន្លងមកនេះ មានចំនួនច្រើនដល់ ៤២នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៣១នាក់នោះ គឺក្នុងរង្វង់ចំណោមអ្នកធ្វើតេស្តចំនួន ២ពាន់ ៩៤៨នាក់។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ រួមមាននៅស្រុកកងមាសម្នាក់, ស្រុកស្រីសន្ធរម្នាក់, ស្រុកបាធាយ ៧នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកជើងព្រៃ១៦នាក់ និងអ្នកមកពីរាជធានីភ្នំពេញម្នាក់។

រដ្ឋបាលខេត្តបានឲ្យដឹងថា ខេត្តកំពង់ចាមក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះក៏មានអ្នកជាសះស្បើយពីជំងឺ កូវីដ-១៩ចំនួន៦០ក់ផងដែរ។ គិតត្រឹមថ្ងៃទី៣១ឧសភា ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន៨៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា៣១០នាក់ និងនៅសល់៥៧២នាក់កំពុងទទួលការព្យាបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner