ខេត្តសៀមរាប រកឃើញការឆ្លងថ្មី៣នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវី១៩ថ្មី ចំនួន៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែល ច្រើនជាងកាលពីម្សិលមិញ។ កាលពីថ្ងៃច័ន្ទម្សិលមិញ ខេត្តសៀមរាបមានករណីឆ្លងថ្មីតែម្នាក់ទេ។

យោងតាម រដ្ឋបាលខេត្ត អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ថ្ងៃនេះ គឺរួមមាន២នាក់ដែលបានធ្វើដំណើរមកពីប្រទេសថៃ និងម្នាក់ទៀតជាពលរដ្ឋមកពីស្រុកស្ទោងនៃខេត្តកំពង់ធំ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះផងដែរ ខេត្ត សៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ម្នាក់ផងដែរ៊ គិតមកដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២១ ខេត្ត សៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦៧នាក់, ស្លាប់២នាក់, និង៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner