ខេត្តកំពត រកឃើញអ្នកមានវិជ្ជមានកូវីដថ្មី៥៧នាក់ (Video Inside)
ខេត្តកំពតបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៧នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាបុគ្គលិក និងប្រជាពលរដ្ឋដែលបានទៅលេងល្បែងនៅកាស៊ី ណូសុខ គឹមម៉េង ច្រកទ្វារភាគីតន់ហន់ ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
ខេត្តកំពតក្នុងរយៈ ពេល៣ថ្ងៃគឺថ្ងៃទី៣០ឧសភា ដល់ថ្ងៃទី១មិថុនា ត្រូវបានគេរកឃើញអ្នកវិជ្ជមានកូវីដចំនួនជិត១៧០នាក់ហើយ ក្នុងនោះកាលថ្ងៃទី៣០ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៦នាក់ និងថ្ងៃ៣១ឧសភា មានអ្នកវិជ្ជមាន៥៥នាក់ និងថ្ងៃទី១មិថុនាចំនួន៥៧នាក់។