ខេត្តបន្ទាយមានជ័យ មានករណីឆ្លងថ្មី៣៩នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៩ នាក់ ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុង ក្រោយដែលជាចំនួនថយចុះ៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ កាលពីថ្ងៃច័ន្ទ ការឆ្លងថ្មីនៅបន្ទាយមានជ័យ មានចំនួន៤៤នាក់។

យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងកូវីដ១៩ថ្មី ទាំង ៣៩នាក់ ថ្ងៃនេះ គឺមាន២៩ នាក់ ជាករណីឆ្លងលើពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ និង១០នាក់ទៀតជាការឆ្លងចូលក្នុងសហ គមន៍។ អ្នកឆ្លងថ្មីទាំង ៣៩នាក់នោះ រួមមានជាស្រ្តីចំនួន១៦នាក់ និងបុរសចំនួន២៣នាក់ ដែលមានអាយុ ចន្លោះ រវាងពី២ឆ្នាំទៅ ៦៥ឆ្នាំ ។ អ្នកទាំងនោះត្រូវគេបញ្ជាក់ថា ជាពលរដ្ឋមានអាសយដ្ឋាននៅស្រុកព្រះនេត្រព្រះចំនួន ១៧នាក់, ក្រុងប៉ោយប៉ែតចំនួន ១៥នាក់, ស្រុងមង្គលបុរីចំនួន៤នាក់ និងស្រុកសិរីសោភ័ណចំនួន៣នាក់ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅបានបញ្ជាក់ឲ្យដឹងដែរថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មនុស្សចំនួន៦៦ នាក់ ក៏ត្រូវបានព្យាបាលជាសះស្បើយវិញផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner