ខេត្តព្រះវិហារ មានការឆ្លងកូវីដ១៩ថ្មីម្នាក់ (Video Inside)

ខេត្តព្រះវិហារបានរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។  យោងតាមរដ្ឋ បាលខេត្តអ្នកដែលបានរកឃើញទើបឆ្លងកូវីដ១៩នេះ គឺជាករណីឆ្លងក្នុងសហគមន៍ ។ ខេត្តព្រះវិហារបាន បញ្ចេញអត្តសញ្ញាណអ្នកឆ្លងថ្មីម្នាក់នោះ ដែលជាបុរស អាយុ ២២ឆ្នាំ ឈ្មោះ ស៊ឹម សុវណ្ណរិទ្ធី ដែលរស់នៅភូមិ ធម្មជាតិសម្តេចតេជោហ៊ុនសែន ក្នុងឃុំស្រអែម នៃសុ្រកជាំក្សាន្ត ។ ការរកឃើញឆ្លងថ្មីម្នាក់ទៀតនៅថ្ងៃនេះ បាននាំឲ្យខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ០៧នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន៣នាក់,និងកំពុងសម្រាកព្យាបាល ៤នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner