សាហាវមែន!! ដេញកាប់យុវជនម្នាក់ ស្លាប់ រួចនាំនារីម្នាក់ជិះជាមួយជនរងគ្រោះគេចបាត់ សង្ស័យជាស្នេហាត្រីកោណ

ភ្នំពេញ ៖ ប្រជាពលរដ្ឋសង្ស័យថាជាស្នេហាត្រី កោណ ខណៈជនសង្ស័យ២នាក់ដេញកាប់យុវជនម្នាក់បណ្ដាលឲ្យស្លាប់ និងនាំយកនារីម្នាក់ដែលធ្វេីដំណេីរជាមួយ ជនរងគ្រោះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកេីតហេតុកាលពីវលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខការដ្ឋានដឹកខ្សាច់មួយកន្លែង តាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

  ជនរងគ្រោះដែលស្លាប់ជាជនជាតិវៀតណាម  ភេទប្រុស  មានអាយុ១៩ឆ្នាំ  មុនរបបជាងពេជ្រ  នៅគីឡូម៉ែត្រលេខ៩  ខណ្ឌឬស្សីកែវ  និងស្នាក់នៅសង្កាត់ចាក់អង្រែលេី  ខណ្ឌមានជ័យ  ។ 

   បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានឲ្យដឹងថា  ដំបូងគេឃេីញយុវជនម្នាក់ (ជនរងគ្រោះ)និងនារីម្នាក់ ទៀតជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៍ស  លាយឈាមជ្រូក  ពាក់ស្លាកភ្នំពេញ 1GN-2249 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២  ទិសដៅពីត្បូងមកជេីងយ៉ាងលឿនព្រមទាំងមានជនសង្ស័យ២នាក់ដេញតាមពីក្រោយ  ធ្វេីឲ្យជនរងគ្រោះមិនប្រយ័ត្នទៅបុកបង្គោលភ្លេីងបណ្ដាលឲ្យដួល  ។ 

 ប្រភពដដែលបានបន្តថា  ក្នុងអំឡុងពេលជនរងគ្រោះដួល  ជនសង្ស័យក៏បានវាយ  និងកាប់ទៅលេីជនរងគ្រោះទាំងកំរោលបណ្ដាលឲ្យដេកដួលនៅនិងកន្លែង  រួចនាំយកនារីម្នាក់ដែលបានជិះជាមួយជនរងគ្រោះគេចខ្លួនទៅបាត់  ។ បន្ទាប់មកប្រជាពលរដ្ឋក៏រាយការណ៍ទៅសមត្ថកិច្ចនិងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះដែរ  តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ  ដោយមានកាំបិតតាំងតោមួយដេីម នៅក្បែរសពផងដែរ  ។ 

 ក្រោយកេីតហេតុ  សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញបានចុះមកដល់ ហេីយត្រួតពិនិត្យទៅលេីសពជនរងគ្រោះ  ទេីបសន្និដ្ឋានបានថា  ជនរងគ្រោះស្លាប់(ដោយសារអំពេីហិង្សា ដោយចេតនា ) រួចហេីយក៏ធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី  ។ ដោយឡែកជនដៃដល់ ដែលបង្ក សមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវដេីម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់  ៕  ដោយ  ៖  ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner