រដ្ឋាភិបាលអាមេរិកបានប្រគល់ផ្តែរចំនួនពីរផ្ទាំង (សរុបជាង១តោន) មកឱ្យថៃវិញកាលពីចុងខែឧសភា ២០២១

អត្ថបទដោយ៖
AMS OneMinute

រដ្ឋាភិបាលអាមេរិកបានប្រគល់ផ្តែរចំនួនពីរផ្ទាំង (សរុបជាង១តោន) មកឱ្យថៃវិញកាលពីចុងខែឧសភា ២០២១។ ថៃបានប្រារព្ធពិធីទទួលកាលពីសប្តាហ៍នេះ។

ផ្តែរទាំងពីរនេះត្រូវបានលួចចេញពីប្រាសាទខៅឡូន (ភ្នំឡូន) នៅខេត្តស្រះកែវ និងប្រាសាទ ណងហុង (ត្រពាំងហង្ស) ខេត្តបុរីរម្យ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយបានដាក់តាំងក្នុងសារមន្ទីរសិល្បៈអាស៊ី នៅក្រុង San Francisco។

ផ្តែរទាំង២នេះជាសិល្បៈខ្មែរបុរាណចន្លោះសតវត្សរ៍ទី១១-១២។

ប្រភព៖ BangkokPost

ads banner