កម្ពុជាទទួលបានចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជិត២០ម៉ឺនដុល្លារក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ (មានវីដេអូ)

សៀមរាប៖ យោងតាមទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងរយៈពេល០៥ខែ ឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន៤ពាន់៧៧៤នាក់ ធ្លាក់ចុះ៩៨.៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល១៩ម៉ឺន៧ពាន់២០៨ដុល្លារ ធ្លាក់ចុះ៩៨.៩១ភាគរយ ។

សម្រាប់ថវិកាចំណូលបានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេលពេញមួយខែឧសភា ឆ្នាំ២០២១នេះ បានលក់បណ្ណជូនភ្ញៀវចំនួន២៤៦នាក់ ធ្លាក់ចុះ៨៦.១៥ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល៩ពាន់៩៩២ដុល្លារ ធ្លាក់ចុះ៨៦.១៣ភាគរយ ។ ក្នុងខែឧសភានេះដែរ គឺថវិកាចំនួន៤៩២ដុល្លារត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៥ខែ គឺមានចំនួន៩ពាន់៥៤៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ។

សូមជម្រាបថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភាកន្លងទៅនេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner