តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនក្រុមឧក្រិដ្ឋជន ៥នាក់ ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ១០០គីឡូក្រាម

កណ្តាល៖ ក្រុមឧក្រិដ្ឋជន ៥នាក់ពាក់ពន្ធ័បទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ១០០គីឡូក្រាម ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ ។

បើតាមលោក ជួន សុបញ្ញា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានថ្លែងប្រាប់អោយដឹងថា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរបានសម្រេចចេញដីការឃុំខ្លួន ក្រុមឧក្រិដ្ឋជន ៥នាក់ពាក់ពន្ធ័បទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ១០០គីឡូក្រាម ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

បន្ទាប់ពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ ” កែច្នៃ ជួញដូរ ដឹកជញ្ជូន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៣៩ មាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

បើតាមរបាយការណ៌ពីសមត្ថកិច្ចបានអោយដឹងថា ប៉េសកម្ម ៣ថ្ងៃបង្ក្រាបលើទីតាំងកែច្នៃផលិតគ្រឿងញៀន៤ កន្លែងរបស់កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានការសហការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០ គីឡូក្រាម ។

ដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៨ .២៩.និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លទ្ធផលឈានដល់ការឃាត់ខ្លួនជនឧក្រិដ្ឋ ជាជនបរទេសចំនួន៦ នាក់ និងឆែកឆេរទីតាំង ៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល នៅខ័ណ្ឌច្បារអំពៅ ១កន្លែង និង៣កន្លែងនៅ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនត្រូវចោទ៥នាក់ ដែលឃាត់ខ្លួន ៖ទី១ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន ។
ទី២ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន ។
ទី៣ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន សញ្ញាតិ កាណាដា ។
ទី៤ឈ្មោះ CHEN SHEN TANG ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិ ចិន ។
ទី៥ឈ្មោះ LI YI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ចិន ។

វត្ថុតាងចាប់យកវត្ថុតាងគ្រឿងញៀន ៖សារធាតុញៀនប្រភេទ(ថ្នាំក្រវី) អិចស្តាស៊ី (MDMA) ទម្ងន់ ៩៤ គីឡូ ៣១២.៨៨ ក្រាម ។សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤២.៨៥ ក្រាម ។សារធាតុផ្សំ (P2P)ទម្ងន់ ១០គីឡូ ៥១៩.៨៨ក្រាម ។ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner