ក្រុមហ៊ុន Twitter រំពឹងថា ខ្លួននឹងទទួលបានប្រាក់ចំណូលកើនឡើងទ្វេដងនៅឆ្នាំ២០២៣ខាងមុខនេះ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Twitter នាពេលថ្មីៗនេះប្រកាសថា ខ្លួនបានកំណត់គោលដៅក្នុងការស្វែងរកប្រាក់ចំណូលអោយបានទ្វេដងនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ក្នុងនោះមានផែនការច្បាស់លាស់មួយ ដែលនឹងលក់ Ads នៅលើគេហទំព័រ និង Mobile App អោយបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

ជាក់ស្តែងក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំមួយនេះ បានចាប់ផ្ដើមសាកល្បងដាក់ផ្សាយពាណិជ្ជកម្ម ជាមួយនឹងមុខងារថ្មីមួយ មានឈ្មោះថា Fleet Ads ដែលវាពោរពេញដោយជម្រើសជាច្រើនក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ជាពិសេសគឺងាយស្រួលសម្រាប់ដៃគូសហការ ។

ការសាកល្បងមុខងារថ្មីខាងលើរបស់ក្រុមហ៊ុន Twitter ត្រូវបានធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះ បណ្ដាញសង្គម Facebook និង Snap ត្រូវបានគេមើលឃើញថា មានភាពច្នៃប្រឌិតខ្ពស់ក្នុងការស្វែងរកប្រាក់ចំណូលតាមរយៈ Ads ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner