សង្ខេបសារសម្តេចពិជ័យសេនា ទៀ បាញ់

អត្ថបទដោយ៖
AMS OneMinute

ចិនជួយអភិវឌ្ឍកំពង់ផែរាមកម្ពុជាឱ្យទំនើបជាងមុនដោយគ្មានលក្ខខណ្ឌ ហើយទុកឱ្យកម្ពុជាជាអ្នកប្រើប្រាស់ មិនមែនផ្តាច់មុខឱ្យចិននោះទេ។

តើកម្ពុជាមានសិទ្ធិទេក្នុងការស្វះស្វែងរកជំនួយមកអភិវឌ្ឍប្រទេសខ្លួន? រដ្ឋធម្មនុញ្ញកម្ពុជា បានចែងច្បាស់ណាស់ ប្រទេសកម្ពុជារក្សាសិទ្ធិទទួលជំនួយបរទេសជាអាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន និងបញ្ហាផ្សេងៗទៀត ដើម្បីការពារជាតិមាតុភូមិរបស់ខ្លួន និងការពារសណ្តាប់ធ្នាប់របស់ប្រទេស។

ការដែលផ្សាយថា កម្ពុជាបានប្រគល់កំពង់ផែរាមទៅឱ្យចិនគ្រប់គ្រងផ្តាច់មុខ គឺជាការនិយាយបែបងងើល ដែលធ្វើដូចជាថាកម្ពុជាគ្មានច្បាប់ ឬគ្មានសិទ្ធិធ្វើអ្វីទាំងអស់។ រដ្ឋធម្មនុញ្ញរបស់យើងបានចែងច្បាស់ហើយថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនទេ ហើយយើងមិនក៏មិនមានមូលដ្ឋានទ័ពនៅក្រៅប្រទេស។ បញ្ហានេះកម្ពុជាបានបញ្ជាក់ច្រើនលើកច្រើនសារហើយ ប៉ុន្តែគេមិនយកត្រចៀកស្តាប់!

២ មិថុនា ២០២១

ads banner