លោកស្រី Wendy Sherman ប្រាប់លោកប្រាយុទ្ធថា អាមេរិកនឹងជួយថៃ រឿងវ៉ាក់សាំង


សហរដ្ឋអាមេរិកត្រៀមខ្លួនជួយថៃ លើវ៉ាក់សាំងកូវីដ១៩ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman ពេលជួបលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅបាងកក នាថ្ងៃពុធ ទី២ មិថុនា ២០២១នេះ ពោលគឺក្នុងពេលលោកស្រីបំពេញទស្សនកិច្ចនៅថៃ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល Anucha Burapachaisri។

បើតាមប្រភព លោកស្រី Wendy Sherman ថា អាមេរិកមានគោលនយោបាយជួយប្រទេសជាច្រើន រួមមានទាំងថៃ ក្នុងការស្វែងរកវ៉ាក់សាំង យកឈ្នះវិបត្តិកូវីដ១៩។

ជាការឆ្លើយតប លោក ប្រាយុទ្ធ បានសាទរចំពោះការជួយនេះ ហើយក៏ចង់ធ្វើពាណិជ្ជកម្មវ៉ាក់សាំងកូវីដ ជាមួយអាមេរិកដែរ៕ ប្រភពពី The Nation

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner