សាលារាជធានីភ្នំពេញ ប្រកាសផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំមនុស្សមិនឱ្យលើសពី១៥នាក់

អត្ថបទដោយ៖
AMS OneMinute

២ មិថុនា ២០២១

សាលារាជធានីភ្នំពេញ ប្រកាសផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំមនុស្សមិនឱ្យលើសពី១៥នាក់ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៣-១៦ មិថុនា ២០២១

សេចក្ដីសម្រេចបានកំណត់ដូចខាងក្រោម៖

  • សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
  • អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
  • រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា
  • អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
  • បន្តការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ។
ads banner