ការចាក់វ៉ាក់សាំងបានជាង២៦ភាគរយ នៅទូទាំងប្រទេស (Video Inside)

ការចាក់វ៉ាក់សាំងលើពលរដ្ឋខ្មែរ បានជាង២៦ភាគរយហើយក្នុងរង្វង់គោលដៅចាក់យ៉ាងហោច១០លាននាក់ ក្នុងយុទ្ធសាស្ត្រ «ផ្ការីក» ដោយចាប់ផ្តើមចាក់ចេញពីតំបន់ប្រឈមហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ។ រាជធានី ដែលមានសរុប១៤ខណ្ឌ បាននិងកំពុងធ្វើការចាក់វ៉ាក់សាំងលើពលរដ្ឋចំនួន១១ខណ្ឌ ក្នុងនោះខណ្ឌចំនួន៦ ដែលស្ថិតក្នុងតំបន់ក្រហម ត្រូវបានគេចាក់លើពលរដ្ឋបានចំនួន៩៣ម៉ឺន៦ពាន់៩៨៤នាក់ហើយគិតត្រឹមថ្ងៃទី១ មិថុនា ខណៈការចាក់ដូសលើកទី២លើពលរដ្ឋ បានចំនួន ៦៨ម៉ឺន៨ពាន់៧៥២នាក់។

ខណ្ឌដែលចាត់ទុកជាតំ បន់ក្រហមនោះ រួមមានខណ្ឌដង្កោ, ខណ្ឌមានជ័យ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ និង ខណ្ឌទួលគោក។ ក្រៅពីតំបន់ក្រហម ការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់លឿង និងលឿងទុំ ត្រូវបានធ្វើផង ដែរនាពេលនេះក្នុងនោះការចាក់វ៉ាក់សាំងជាបន្តបានធ្វើក្នុងខណ្ឌបឹងកេងកង, ខណ្ឌសែនសុខ, ខណ្ឌចំការមន, ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា។ ខណ្ឌដែលនៅសេសសល់ចំនួន៣ទៀតនោះ នឹងត្រៀមបំរុងចាក់ក្នុងខែ មិថុនានេះ ខណៈកម្ពុជាកំពុងរង់ចាំវ៉ាក់សាំងថ្មី នឹងដឹកមកដល់យ៉ាងហោច៤លាន៥សែនដូសថែមទៀតក្នុង ខែ ៦នេះ។

កម្ពុជាបើគិតសរុបនៅទូទាំងប្រទេស, ចាប់តាំងពីមានយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋតាំង ពីខែកុម្ភៈនោះ មក ចំនួនប្រជាពលរដ្ឋដែលបានចាក់ មានសរុប២លាន៦សែន៤ម៉ឺន៨ពាន់៨៥៩នាក់ដែលស្មើ នឹង២៦,៤៩% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងទីដូសទី២រួចរាល់ មាន ចំនួន២លាន២ម៉ឺន២ពាន់៨៥៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner