ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី១២នាក់ (Video Inside)
ខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១២នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន៥នាក់ជាអ្នកដំណើរមកពីប្រទេសថៃ និង៧នាក់ ជាករណីឆ្លងក្នុងសហគមន៍។
ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី២មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២៣៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៩៣នាក់, មានអ្នកស្លាប់២នាក់ និងកំពុង សម្រាកព្យាបាលនៅខេត្តបាត់ដំបងចំនួន១៣៩នាក់ និង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្ត បន្ទាយ មានជ័យ៕