ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី២នាក់ (Video inside)
ខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន២នាក់ នៅថ្ងៃទី២មិថុនានេះ។ អ្នកជម្ងឺកូវីដទំាង២ គឺជាម្តាយនិងកូន ដែលជាម្ចាស់ហាងសំអាងការមួយកន្លែងនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សេចក្តីរាយការណ៍បានបញ្ជាក់ថា អាជ្ញាធរក្រុងកំពង់ឆ្នាំង កំពុងស្វែងរកអ្នកពាក់ព័ន្ធដទៃដើម្បីការយកសំណាក និងបានអំពាវនាវអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ត្រូវដាក់ខ្លួនឱ្យដាច់ដោយឡែកចំនួន ១៤ ថ្ងៃ ហើយតាម ដានសុខភាពរបស់ខ្លួន ក្នុងអាការៈដែលមិនស្រួល ត្រូវធ្វើការទំនាក់ទំនងទៅកាន់គ្រូពេទ្យ ឬក៏មណ្ឌលសុខភាព ដែលនៅជិតបំផុត៕