ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៣៣នាក់ (Video Inside)

ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣៣នាក់បន្ថែមទៀតដែលជាតួលេខកើនឡើងជាងម្សិល មិញចំនួន២នាក់។ កាលពីថ្ងៃទី១មិថុនា ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងថ្មី៣១នាក់។

យោងតាមរដ្ឋបាល ខេត្ត អ្នកឆ្លងថ្មីទាំងនេះ គឺស្ថិតក្នុងចំណោមការធ្វើតេស្តលើមនុស្សសង្ស័យ៣ពាន់៣២៣នាក់។ ក្នុងចំណោមអ្នកឆ្លងទាំងនោះរួមមាននៅស្រុកកំពង់សៀម៤នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកបាធាយ៩នាក់, និង ស្រុកជើងព្រៃ១៩នាក់។

គិតត្រឹមថ្ងៃទី២មិថុនា ខេត្តកំពង់ចាមមានអ្នកឆ្លងសារុប៩១៤នាក់, ព្យាបាលជាសះ ស្បើយសរុប៣៤៧នាក់ រួមទាំងការព្យាបាលជាសះស្បើយចុងក្រោយចំនួន៣៧នាក់ថែមទៀត។ ខេត្តកំពង់ ចាម ទើបបានអ្នកស្លាប់ជាលើកដំបូងម្នាក់នៅថ្ងៃទី២មិថុនានេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner