ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី២នាក់ (Video Inside)
ខេត្តសៀមរាបបានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវី១៩ ថ្មី ចំនួន២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២នាក់នោះ មានម្នាក់បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ និងម្នាក់ទៀត បានធ្វើដំណើរមកពីខេត្តសមុទ្រ ប្រាកាន ប្រទេសថៃ កាលពីថ្ងៃទី២០ឧសភា ឆ្នាំ២០២១។
កាលពីថ្ងៃទី១មិថុនាម្សិលមិញ ខេត្តសៀមរាបបាន រក ឃើញអ្នកឆ្លងថ្មីចំនួន៣នាក់។ ខេត្តសៀមរាប មានករណីឆ្លងសរុប១២៤នាក់, ព្យាបាលជាសះស្បើយចំនួន៦៧ នាក់, ស្លាប់២នាក់ និង៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។