រដ្ឋបាលរាជធានីទុកពេលមួយសប្តាហ៍ ក្នុងការរុះរើសំណង់អនាធិបតេយ្យ (Video Inside)

រដ្ឋបាលរាជធានី បានកំណត់ពេលមួយសប្តាហ៍ដើម្បីឲ្យមានការរុះរើឬយកចេញជាបន្ទាន់នូវសំណង់អនាធិបតេយ្យមួយចំនួននៅលើផ្ទៃទន្លេក្នុងរាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បានបង្ហាញថា សំណង់អនាធិបតេយ្យ មួយចំនួនដូចជា បែរចិញ្ចឹមត្រីចល័ត, ផ្ទះបណ្តែតទឹក, ផ្ទះទូកតូចៗ និងសំណង់បណ្តែតទឹកមួយចំនួនទៀតនៅ លើទន្លេបានបង្កអោយបាត់បង់សណ្តាប់ធ្នាប់, ប៉ះពាល់ដល់ផ្លូវនាវាចរ និងបំពុលបរិស្ថានធ្ងន់ធ្ងរ។

រដ្ឋបាលរាជធានីក្នុងសេចក្តីជួនដំណឹងថ្ងៃទី២មិថុនានេះ បានថ្លែងថាគេនឹងទុកពេលមួយសប្តាហ៍ដើម្បីឲ្យម្ចាស់ សំណង់ទាំងនោះរុះរើ ឬចល័តចេញជាបន្ទាន់ចាប់ពីពេលនេះតទៅ និងបើសិនផុតរយៈពេលនេះ អាជ្ញាធរ រាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។ រដ្ឋបាលរាជធានីបានព្រមានទៀតថា ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមផ្លូវច្បាប់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner