ថវិកាមួយលានដុល្លារប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា (Video Inside)

ថវិកា១លានដុល្លារអាមេរិកត្រូវបានកាកបាទក្រហមកម្ពុជាឧបត្ថម្ភជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៤។ ថវិកាមួយលានដុល្លារនោះ ត្រូវបាន អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី ដែលជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់កាលពីថ្ងៃទី១មិថុនាជួនមូលនិធិ គន្ធបុប្ផា និងមូលនិធិគន្ធបុប្ឆា បានប្រគល់បន្តដល់មន្ទីរពេទ្យគន្ធបុប្ឆាដែលតំណាងដោយ លោកវេជ្ជបណ្ឌិត Denis Laurent ក្នុងឳកាសធ្វើសវនាការមួយកាលពីម្សិលមិញ។

គួរបញ្ជាក់ថា នេះជាលើកទី ៤ ដែលកាកបាទ ក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី១០ សម្រាប់មន្ទីរ ពេទ្យកុមារគន្ធបុប្ផាទៀត គិតចាប់តាំងពីឆ្នាំ២០១២ បន្តបន្ទាប់មក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner