ស្លាប់៨នាក់ សង្ស័យពុលស្រាស (Video Inside)
មនុស្ស៨នាក់បានស្លាប់ជាបន្តបន្ទាប់ និងជាង៧០នាក់ដទៃទៀត កំពុងស្ថិតក្នុងការសង្រ្គោះជីវិត ក្រោយហេតុការណ៍ដែលមានការសង្ស័យថាពួកគេបានពុលស្រាស។ សេចក្តីរាយការណ៍បានឲ្យដឹងថាការស៊ើបអង្កេត កំពុងតែ ប្រព្រឹត្តទៅជុំវិញករណីសង្ស័យមនុស្សស្លាប់និងរង ការពុលទាំងនេះ ដែលបានកើតឡើងនៅក្នុង ស្រុក ស្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បានបន្តថាហេតុ ការណ៍បានកើតឡើងដំបូងតំាងពីថ្ងៃទី២៨ឧសភា ដោយ ផ្តើមចេញពីការជួបជុំគ្នាផឹកស្រាក្នុងពិធីបុណ្យសព មួយនៅភូមិកំពង់ថ្គោល, ឃុំអន្សាចំបក់ នៃស្រុក ក្រគរ ។ ស្ត្រីអ្នកបិតស្រាសម្នាក់ ឈ្មោះ ទ្រី វណ្ណា អាយុ៥៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ។ វត្ថុតាងស្រាស ត្រូវបានគេយកទៅពិនិត្យនៅមន្ទីរ ពិសោធន៍។
ហេតុការណ៍ពុលស្រា ត្រូវគេរកឃើញជាបន្ត បន្ទាប់ ថ្មីៗនេះ នៅក្នុងខេត្តកណ្តាលនិងខេត្តកំពត។ ក្នុងខេត្តកណ្តាលនៃស្រុកល្វាឯម ករណីពុលស្រាស បានធ្វើ អោយមនុស្សស្លាប់១០នាក់, ចំណែកករណី ពុល ស្រាសនៅស្រុកកំពង់ត្រាច ខេត្តកំពត បានធ្វើអោយមនុស្ស ស្លាប់១២នាក់។