ខែឧសភាចាប់រថយន្តដឹកលើសទម្ងន់១៧២គ្រឿង និងផាកពិន័យ២៤២លានរៀល (Video inside)

រថយន្តដឹកលើសទម្ងន់ចំនួន១៧២ គ្រឿង ត្រូវបានចាប់ផាកពិន័យក្នុងមួយខែឧសភាកន្លងមកនេះ។ យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូននៅជាមួយនឹងការចាប់រថយន្តដឹកលើសទម្ងន់នោះ គេនៅបានផាកពិន័យ ថវិកាពីរថយន្តខុសច្បាប់ទាំងនោះ បានសរុបចំនួន ២៤២ លានរៀលថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ទង្វើ ខុសច្បាប់នៃរថយន្តដែលដឹកលើសទម្ងន់នៅក្នុងខែឧសភានេះ ត្រូវគេបញ្ជាក់ថាមានច្រើនជាងខែមេសាកន្លងមក ។

កាលពីក្នុងខែមេសានោះ ការចាប់រថយន្តដឹកលើសទម្ងន់ មានតែ១៦១គ្រឿងទេ។ អំពើល្មើសដឹកជញ្ជូន លើស ទម្ងន់តាមរថយន្ត ត្រូវគេចាត់ទុកជាអំពើបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ដល់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះ ថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងអាយុជីវិតមនុស្សផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner