ស្រ្តីសម្រាលកូន៥ពាន់៤៨០នាក់ ទទួលប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា (Video Inside)
ស្រ្តីសម្រាលកូនចំនួន៥ពាន់៤៨០នាក់ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡា ជាតិសន្តិសុខសង្គមក្នុងខែឧសភាឆ្នាំ២០២១។ យោងតាមបេឡាជាតិសន្ដិសុខសង្គម បសស បានឲ្យដឹងថា ក្នុង ខែឧសភាកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណជាង២ពាន់២០០លានរៀល ជូនស្រ្តី សម្រាលកូន៥ពាន់៤៨០នាក់ ដែលជាសមាជិករបស់បេឡាជាតិសន្តិសុខសង្គម បសស និងកូនរបស់ពួកគេ ចំនួន៥ពាន់៥៣៣នាក់។
កម្ពុជា ទើបតែមានក្នុងសម័យដឹកនាំសម្តេចតេជោសែននេះទេ ដែលមានការយកចិត្តទុកដាក់ខ្លាំងលើជីវភាព ប្រជាពលរដ្ឋទូទាំងប្រទេស។ យោងតាមអនុក្រឹត្យស្ដីពីការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងក្រុមគ្រួសារក្រីក្រ, មាត្រា៥ បានបញ្ជាក់ថាប្រាក់ឧបត្ថម្ភត្រូវផ្តល់ជួនស្ត្រីមាន ផ្ទៃ ពោះនិងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រដែលមកទទួលសេវាពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាល សាធារណៈ នឹងទទួលបានជាដំណាក់កាល និងមាត្រា១៦និយាយថា ការទូទាត់ចំណាយលើការឧបត្ថម្ភកម្មវិធី នេះក្នុងមួយវដ្ដនៃការមានផ្ទៃពោះរហូតដល់កុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ មិនត្រូវលើសពី៧៦ម៉ឺនរៀល ឡើយ។