ក្រុមជម្រើសជាតិកម្ពុជាធ្វើតេស្តជាលើកទី២ មុនការប្រកួតជាមួយក្រុមប្រទេសបារ៉ែន (Video Inside)

ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានគេធ្វើតេស្ដរកមេរោគកូវីដ-១៩ជាលើកទី២ នៅមុនការប្រកួតជាមួយក្រុម ប្រទេសម្ចាស់ផ្ទះបារ៉ែន។ កម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិបារ៉ែន នៅម៉ោង១១កន្លះយប់ ម៉ោងនៅ កម្ពុជានាថ្ងៃទី៣មិថុនា ឆ្នាំ២០២១។ មុនឈានដល់ការប្រកូតនេះ ការធ្វើតេស្តដើម្បីការបង្កាឆ្លងកូវីដ១៩ ត្រូវបាន ធ្វើឡើងលើកទីមួយនៅថ្ងៃទី២៩ឧសភា នៅពេលដែលក្រុមកម្ពុជាទើបបានធ្វើដំណើរទៅដល់ និងលើកទី២នៅ ថ្ងៃទី២មិថុនានេះ។

ការប្រកួតក្នុងប្រទេសបារ៉ែន គឺជាការប្រកួតវគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ ទាត់ពិភពលោកនៅប្រទេសកាតា ឆ្នាំ២០២២ (FIFA WORLD CUP QATAR 2022)។ យោងតាមកម្មវិធី បន្ទាប់ ពីបានប្រកួតរួចជាមួយក្រុមបារ៉ែន, ក្រុមកម្ពុជានឹងត្រូវបន្តជួបប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ មិថុនា ឆ្នាំ២០២១ និងប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១មិថុនា ឆ្នាំ២០២១ នៅ កីឡាដ្ឋានជាតិនៃប្រទេសបារ៉ែន។

ក្រុមកម្ពុជាកាលពីជំនួបជើងទី១ ក្នុងពូលC កាលពីឆ្នាំ២០១៩នៅក្នុងរាជ ធានីភ្នំពេញនោះ បានប្រកួតចាញ់ក្រុមប្រទេសបារ៉ែន ដោយលទ្ធផល ០ទល់១, ក្រោយមកចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ទល់៤ និងចាញ់អ៊ីរ៉ង់ ០ទល់១៤។ ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលC ហើយ ដោយឆ្លង កាត់៥ប្រកួតកន្លងមក ជាមួយនឹងលទ្ធផលស្មើ១ប្រកួត និងចាញ់៤ប្រកួត ។ ដូច្នេះរាល់ការប្រកួតទាំង៣លើក ក្នុងប្រទេសបា រ៉ែនក្នុងខែមិថុនានេះ គឺជាការប្រកួតដើម្បីការបង្គ្រប់កិច្ចតែប៉ុណ្ណោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner