របួស២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករបុកដើមឈើ (Video Inside)
កម្មករកម្មការិនីចំនួន២១នាក់បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តកំពង់ស្ពឺនាថ្ងៃនេះ។ សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងវេលាម៉ោង ៦ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ, ឃុំក្រាំងចេក ក្នុងស្រុកឧដុង្គ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តមួយគ្រឿងម៉ាកហ៊ី យ៉ាន់ដាយពណ៌ស ដឹកកម្មកររោងចក្រ បានបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះ ដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកដើមឈើ បណ្តាលអោយ កម្មករកម្មការិនី ចំនួន២១នាក់រងរបួស ក្នុងនោះ កម្មករចំនួន៦នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។