កម្ពុជាត្រៀមទស្សនីភាព សំខាន់ៗជាច្រើន ដើម្បីបង្ហាញភ្ញៀវអន្តរជាតិ នាថ្ងៃទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាម

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានមានប្រសាសន៍ ក្រោយបញ្ចប់កិច្ចប្រជុំ កាលពីពីថ្ងៃ អង្គារម្សិលមិញថា កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីរ គឺ ១-ការរៀបចំផែនការលើផ្នែកបច្ចេកទេស កីឡាករ កីឡាការិនី ប្រតិភូកីឡា ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ពីថ្ងៃទី២១ខែវិច្ឆិកា-២ខែធ្នូ ឆ្នាំ២០២១ ។

២-ការត្រៀមប្រតិភូជាន់ខ្ពស់ជាមួយក្រុមសិល្បៈសម្តែងស្វាគមន៍ប្រតិភូស៊ីហ្គេម ឆ្ពោះមក ស៊ីហ្គេម នៅកម្ពុជា លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាពិធីផ្ទេរតំណែង-ពិធីប្រគល់ទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាមមកស៊ីហ្គេម នៅកម្ពុជា (នៅក្នុងពិធីបិទការប្រកួត ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១)។ ជាមួយគ្នានេះ CAMSOC បានផ្តល់ជូននូវព័ត៌មានលម្អិត ដល់សហព័ន្ធកីឡាជាតិនានាថា តើសហព័ន្ធកីឡាជាតិត្រូវធ្វើអ្វីខ្លះ?ត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះ? ក្រៅពីការហ្វឹកហាត់បង្កើនបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ។ ចំពោះសៀវភៅបច្ចេកទេស (Technical Handbook) របស់ប្រភេទកីឡានីមួយៗ គឺម្ចាស់ផ្ទះវៀតណាមនឹងផ្តល់នូវការកំណត់បច្ចេកទេសវិញ្ញាសា នៃប្រភេទកីឡាទាំងអស់ នាអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីឱ្យសហព័ន្ធកីឡាជាតិទាំងអស់ បានសិក្សាឈ្វេងយល់ និងត្រូវធ្វើអ្វីខ្លះមុនពេលទៅចូលរួមស៊ីហ្គេម ចុងឆ្នាំ២០២១នេះ។ ហើយនៅក្នុងពេលការប្រកួតស៊ីហ្គេម គ្រប់ប្រភេទកីឡាត្រូវធ្វើអ្វីខ្លះ មានកម្មវិធីអ្វីខ្លះ គឺគេចែងនៅក្នុងសៀវភៅបច្ចេកទេសនេះតែម្តង។


ឯកឧត្តម អគ្គលេខាធិការ បានគូបញ្ជាក់ទៀតថា នៅក្នុងពិធីទទួលទង់ស៊ីហ្គេមពីប្រទេសវៀតណាម កម្ពុជាបានត្រៀមទស្សណីភាពដែលជាសក្តានុពលកីឡា និងទេសចរណ៍ វប្បធម៍ សេដ្ឋកិច្ចជាតិ ដើម្បីបង្ហាញភ្ញៀវអន្តរជាតិឲ្យគេគាំទ្រស៊ីហ្គេមពេលយើងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣។

សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំបន្តពិភាក្សាលម្អិតបន្ថែមជាមួយ គណៈកម្មការជំនាញរបស់ខ្លួន និងសហព័ន្ធកីឡាជាតិនានា ស្តីពីត្រៀមលក្ខណៈចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម និងត្រៀមរៀបចំប្រតិភូជាន់ខ្ពស់ សម្តែងការស្វាគមន៍ ការទទួលសិទ្ធិ និងទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាមបន្តមកម្ចាស់ផ្ទះ ស៊ីហ្គេមកម្ពុជា ឆ្នាំ២០២៣៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner