ប្រធានក្លិប Barcelona បញ្ជាក់ថា ការចុះកិច្ចសន្យាថ្មីជាមួយ Messi នឹងប្រកាសឆាប់ៗ
អត្ថបទដោយ៖
ចាន់ វិចិត្រ

ប្រធានក្លិបបាល់ទាត់អ្នកមានបុណ្យ FC Barcelona លោក Joan Laporta បានលើកឡើងកាលពីចុងសប្តាហ៍ថា ការជជែកពិភាក្សាអំពីកិច្ចសន្យាថ្មីជាមួយនឹងខ្សែប្រយុទ្ធ Lionel Messi បាននឹងកំពុងដំណើរការល្អ លោកថា ក្លិបនឹងប្រកាសពីការចុះកិច្ចសន្យាថ្មីនាពេលឆាប់ៗខាងមុខ ខណៈកិច្ចសន្យាចាស់នឹងផុតកំណត់ក្នុងខែមិថុនា ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ ។

លោក Joan Laporta និយាយថា «យើងបាននឹងកំពុងជជែកគ្នា ហើយវាដំណើរការយ៉ាងល្អ។ វាមិនទាន់សម្រេចពេញលេញនោះទេ ប៉ុន្តែយើងដឹងថា Leo ចង់នៅបន្ត» នេះបើតាមសម្តីលោក Laporta ថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

គួរជម្រាបថា កិច្ចសន្យាបច្ចុប្បន្នរបស់ Messi នឹងផុតកំណត់ នៅចុងខែមិថុនា ឆ្នាំ២០២១ នេះ គ្រាដែលកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ មានបំណងចាកចេញពី Barcelona ៣ដងមកហើយ តែមិនបានសម្រេច៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។