ក្រុមហ៊ុន AstraZeneca និង Siam Bioscience ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដែលផលិតក្នុងស្រុកដល់រដ្ឋាភិបាលថៃ

ថៃ៖ ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca និង​ Siam Bioscience នៅថ្ងៃពុធនេះបាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​រួច​រាល់ ​​ដើម្បី​ផ្គត់​ផ្គង់​វ៉ាក់សាំងបង្ការជំងឺ Covid-19​ ​ដែល​ផលិត​ក្នុង​ស្រុក​​​ដល់​រដ្ឋាភិបាល​ថៃ ។

ការប្រកាសខាងលើនេះមានន័យថា វ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុន Siam Bioscience នឹងត្រូវបានផ្គត់ផ្គង់ដល់ក្រសួងសុខាភិបាលសាធារណៈថៃ ។ កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ រដ្ឋ​មន្ត្រី​​សុខាភិបាល​ថៃ​លោក Anutin Charnvirakul ក៏បានបញ្ជាក់ដែរ​ថា វ៉ាក់សាំង AstraZeneca ចំនួន​៦​លាន​ដូស​នឹង​​ត្រូវ​បាន​ផ្គត់​ផ្គង់​ក្នុង​ខែមិថុនា​នេះ​ដោយរំពឹង​ថា ​នឹង​បាន​ទទួល​នៅ​ថ្ងៃ​ចន្ទសប្តាហ៍​ក្រោយ ។

សូមជម្រាបថា វ៉ាក់សាំង AstraZeneca ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​របស់​ថៃ Siam Bioscience បាន​ផ្គត់​ផ្គង់​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​អោយ​ក្រសួង​សុខាភិបាល​ថៃបណ្តើរ​ៗ​ហើយ​ ។ ប៉ុន្តែ​ចំនួន​ដែល​ត្រូវ​បាន​ផ្គត់​ផ្គង់​ជា​បឋម​នោះ ​មិន​ត្រូវ​បាន​ប្រកាសអោយ​ដឹង​ឡើយ​ គ្រាន់​តែ​ដឹង​ថា ការ​ផ្គត់​ផ្គង់​បាន​​​កំពុង​ចាប់​ផ្តើម​នៅ​ក្នុង​សប្តាហ៍​នេះ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner