ប្រតិបត្តិករថែទាំសុខាភាពឯកជនរបស់សង្ហិបុរីកំពុងពិចារណាលើការប្រើប្រាស់វ៉ាក់សាំងចិន Sinovac បន្ទាប់ពី WHO អនុម័តអោយប្រើប្រាស់ជាផ្លូវការ

សង្ហិបុរី៖ យ៉ាងហោចណាស់មានប្រតិបត្តិការថែទាំសុខភាពឯកជនចំនួនពីរបាននិងកំពុងពិចារណាលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក (WHO) ក្នុងនោះរួមមានវ៉ាក់សាំងចិន Sinovac ដែលទើបទទួលការអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់ដោយ WHO នៅថ្ងៃអង្គារសប្តាហ៍នេះ ។

បច្ចុប្បន្ននេះមានតែក្រុមហ៊ុនផលិតឱសថចំនួនពីរប៉ុណ្ណោះ ដែលទទួលបាននូវការអនុញ្ញាតអោយប្រើប្រាស់នៅក្នុងប្រទេសសង្ហិបុរី ក្នុងនោះរួមមានវ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Moderna ដោយវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថទាំងពីរបានប្រើប្រាស់ដោយបច្ចេកវិទ្យា mRNA ។

សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចិន Sinovac សម្រាប់ប្រើប្រាស់ជាបន្ទាន់ ។ ការចុះបញ្ជីរបស់ WHO នេះដែរ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន Sinovac ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងចិនមួយនេះ ទៅក្នុងកម្មវិធីចែកចាយវ៉ាក់សាំងសកល សម្រាប់ចែកជួនដល់ប្រទេសក្រីក្រនៅជុំវិញពិភពលោក (Covax) ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner