ប្រធាន NASA ប្រកាសពីបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ នាអំឡុងឆ្នាំ ២០២៨-២០៣០ ខាងមុខ

បរទេស៖ ​អង្គការ​ NASA នៅថ្ងៃពុធសប្តាហ៍នេះ បាន​ប្រកាសពី​បេសកកម្ម​ធំៗថ្មី​ចំនួន​ពីរ​ទៅ​កាន់​ភព​សុក្រ​ ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​ទសវត្សរ៍​នេះ ពោលគឺនៅឆ្នាំ២០២៨-២០៣០ខាងមុខនេះ ​។​

ប្រភពបានអោយដឹងថា បេសកកម្ម​ធំៗទាំង​ពីរខាងលើនេះ ​ត្រូវបាន​ផ្តល់​ថវិកា​ប្រមាណ៥០០លាន​ដុល្លារ ស្ថិត​នៅ​ក្រោម​កម្មវិធី​របកគំហើញ​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក​មួយនេះ ហើយ​បេសកកម្ម​នីមួយៗ​រំពឹងថា ​ចាប់ផ្តើម​នៅ​អំឡុង​ឆ្នាំ២០២៨-២០៣០ ។ បេសកកម្ម​ទាំងនេះ ​នឹង​ផ្តល់អោយ​សហគមន៍​វិទ្យាសាស្ត្រ​ទាំងមូល​នូវ​ឱកាស ​ដើម្បី​ស៊ើបអង្កេត​ភព​មួយ​ដែល​យើង​មិន​ធ្លាប់​បាន​ទៅ​ជាង ៣០ឆ្នាំ​ ​។​

បើតាមអ្នកគ្រប់គ្រង​ថ្មី​របស់​អង្គការ NASA ​លោក ប៊ី​ល នែ​ល​សុន (Bill Nelson) បេសកកម្ម​ខាងលើនេះ ​មាន​គោលបំណង​ស្វែងយល់​ពី​វិធី​ដែល​ភព​ព្រះ​សុក្រ​បាន​ក្លាយជា​ពិភព​មួយ​ដូច​ឋាននរក ដែល​មាន​សមត្ថភាព​អាចរំលាយ​សំណ​នៅលើ​ផ្ទៃ​ដី​របស់​វា​ ៕ ប្រភព៖ NASA​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner