ហេតុអ្វីអាមេរិកចោទប្រកាន់កម្ពុជាអំពីមូលដ្ឋានយោធាចិននៅរាម?

អត្ថបទដោយ៖
AMS OneMinute

ចំណុចសំខាន់បំផុត គឺអាមេរិកចង់ដាក់មូលដ្ឋានយោធានៅលើទឹកដីកម្ពុជា។ អាមេរិកកំពុងស្វែងរកទីតាំងដាក់មូលដ្ឋានយោធាបន្ថែមទៀត ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនសំដៅទប់ស្កាត់ឥទ្ធិពលចិន។ ជាក់ស្ដែង ប្រទេស Palau បានអញ្ជើញអាមេរិកឱ្យសាងសង់មូលដ្ឋានយោធាលើទឹកដីខ្លួន បន្ទាប់ពីប៉ាគីស្ថានបដិសេធសំណើរបស់អាមេរិក។ ទោះបីមានការបិទមូលដ្ឋានទ័ពរាប់រយនៅអ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន អាមេរិកនៅមានមូលដ្ឋានទ័ពជិត ៨០០កន្លែងទៀតនៅ ៧០ប្រទេស។

ការចោទប្រកាន់ និងការប្រឌិតជាបន្តបន្ទាប់នូវវត្តមានរបស់មូលដ្ឋានយោធាចិន បានដាក់សម្ពាធឱ្យកម្ពុជាបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។

មធ្យោបាយតែមួយគត់ដើម្បីឱ្យកម្ពុជាស្អាតស្អំ គឺអនុញ្ញាតឱ្យអាមេរិកដាក់មូលដ្ឋានយោធានៅកម្ពុជា ដែលនេះជាទង្វើបំពានរដ្ឋធម្មនុញ្ញសុទ្ធសាធ។

ads banner