ខេត្តកំពង់ឆ្នាំង រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ២២នាក់ថ្មីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំនៅថ្ងៃទី៣មិថុនា បានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី២មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន២២នាក់។ អ្នកវិជ្ជមានទាំងនោះ មាន២០នាក់ជាកម្មកររោងចក្រ, ម្នាក់ជាកម្មករសំណង់ និងម្នាក់ទៀតជាកសិករ។ ក្នុងចំនោមអ្នកឆ្លងទាំងនោះ មាន៣នាក់នៅស្រុករលាប្អៀរ, ៩នាក់នៅស្រុកសាមគ្គីមានជ័យ, ៩នាក់នៅស្រុកកំពង់ត្រឡាច និងម្នាក់មកពីស្រុកបាធាយ ខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង២២នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។ ខេត្តកំពង់ឆ្នាំង គិតមកដល់ថ្ងៃទី៣មិថុនា មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៦៨នាក់ ក្នុងនោះបានជាសះស្បើយចំនួន៦១នាក់ ស្លាប់ចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន២០៤នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner