លោក ចូ បៃដិន បានសម្ដែងការអបអរសាទរដល់លោក Isaac Herzog ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីអ៊ីស្រាអែលថ្មី

អត្ថបទដោយ៖
AMS OneMinute

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធ ទី២ មិថុនានេះ លោកបានសម្ដែងការអបអរសាទរដល់លោក Isaac Herzog ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីអ៊ីស្រាអែលថ្មី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Times of Israel នាថ្ងៃទី៣ មិថុនានេះ។

លោក បៃដិន នឹងរង់ចាំស្វាគមន៍ទស្សនកិច្ចរបស់លោក Issac Herzog មកកាន់សេតវិមានរបស់ខ្លួនឆាប់ៗនេះ ហើយលោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោក Issac Herzog អាមេរិក និងអ៊ីស្រាអែលនឹងបន្តពង្រឹងសម្ព័ន្ធភាពឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ប្រភព៖ The Times of Israel

ads banner