ខេត្តព្រះសីហនុៈលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណងនៃការអភិវឌ្ឍ
នៅពេលនេះខេត្តព្រះសីហនុកំពុងឈានទៅសម្រេចការអភិវឌ្បឆ្ពោះទៅអនាគតសេដ្ឋកិច្ចរុងរឿង ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណងនៃការអភិវឌ្ឍរបស់ខេត្តនេះ។ រូបភាពមួយចំនួនបានបង្ហាញពីការអភិវឌ្ឍផ្លូវទាំង៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងព្រះសីហនុឈានទៅសម្រេចគោលដៅ ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
សូមបញ្ជាក់ថា ថ្លែងក្នុងពិធីសំណេះសំណាលនៃដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានបែកចែកជា៣ ប៉ូលសេដ្ឋកិច្ច គឺភ្នំពេញជាប៉ូលសេដ្ឋកិច្ចទី ១ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច ២ និងខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចទី ៣។
ក្នុងឱកាសនេះដែរ សម្តេចបានលើកឡើងអំពីលក្ខណៈពិសេសដាច់ដោយឡែកនៃប៉ូលសេដ្ឋកិច្ចនីមួយៗ ដែលសម្រាប់ខេត្តព្រះសីហនុផ្ទាល់ អាចនឹងក្លាយជាទីក្រុងឆ្លាតវៃមុនគេ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណងនៃការអភិវឌ្ឍរបស់ខេត្តនេះ៕












