ទិដ្ឋភាពមួយជ្រុងនៃតំបន់ថ្ម៣ដុំ លើកំពូលភ្នំមួយនៃឧទ្យានជាតិកែប បានបង្ហាញឲ្យឃើញសម្រស់ធនធានធម្មជាតិគួរឲ្យលង់ស្នេហ៍

ទាំងនេះជាទេសភាពស្រស់ស្អាតនៃឧទ្យានជាតិកែប នៅក្នុងទីក្រុងកែប ខេត្តកែបដែលបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ឧទ្យានជាតិកែបជាឧទ្យានតែមួយគត់នៅកម្ពុជាដែលមានទីតាំងនៅកណ្តាលក្រុង អំណោយផលនិងជាទីទាក់ទាញភ្ញៀវទេសចរ។ សព្វថ្ងៃ ទេសចរបរទេសនិងខ្មែរមួយចំនួនបានដើរកម្សាន្តជុំវិញឧទ្យាននេះ។

ឧទ្យានជាតិកែបជាបេះដូងទេសចរណ៍នៃខេត្តកែប ដែលមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយមានចម្ងាយ ១៧៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ផ្លូវឡើងឧទ្យានជាតិកែប ស្ថិតនៅក្បែររីសតវេរ៉ង់ដា ចម្ងាយប្រមាណ ៧,៦គីឡូម៉ែត្រ ពីរង្វល់មូលរូបសេះសក្នុងក្រុងកែប៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner