ក្រុមហ៊ុន Ford កំណត់គោលដៅលក់រថយន្តអគ្គសនីរបស់ខ្លួនអោយបាន៤០ភាគរយនៅទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០ ខាងមុខ (មានវីដេអូ)

បរទេស៖ ក្រុមហ៊ុន ហ្វ័ដ ម៉ូទ័រ (Ford Motor) បានបញ្ជាក់ពីផែនការ ដើម្បីជំរុញការចំណាយ លើកិច្ចខិតខំប្រឹងប្រែងរថយន្តអគ្គិសនីរបស់ខ្លួនជាងមួយភាគបី ហើយបាននិយាយថា ខ្លួនមានបំណងលក់រថយន្តប្រភេទនេះអោយបាន ៤០ ភាគរយនៅទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០ខាងមុខ ក៏ដូចជាបង្កើនភាគហ៊ុនជិតដល់កំរិតខ្ពស់ក្នុងរយៈពេល៥​ឆ្នាំ ។

បច្ចុប្បន្នក្រុមហ៊ុន Ford និងក្រុមហ៊ុនផលិតរថយន្តសកល កំពុងប្រកួតប្រជែងផ្លាស់ប្តូររថយន្តប្រើសាំងទៅជារថយន្តប្រើថាមពលអគ្គីសនីទាំងអស់ ដែលស្ថិតក្រោមសម្ពាធពីតំបន់នានា ដូចជាអឺរ៉ុប និងចិន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នយានយន្ត ។

ស្ថិតក្រោមផែនការមួយ ដែលមានឈ្មោះថា ហ្វ័ដផ្លាស់ « Ford +»  ក្រុមហ៊ុនផលិតរថយន្តលេខ២របស់សហរដ្ឋអាមេរិកមួយនេះបញ្ជាក់ថា ខ្លួនរំពឹងថា នឹងចំណាយថវិកាជាង៣០ពាន់លានដុល្លារទៅលើរថយន្តអគ្គិសនី (EVs) រួមទាំងការអភិវឌ្ឍថាមពលអាគុយរហូតដល់ឆ្នាំ ២០៣០ ពីគោលដៅមុនរបស់ខ្លួន ដែលមានត្រឹមតែ២២ពាន់លានដុល្លារ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner