វៀតណាមអនុម័តអោយប្រើវ៉ាក់សាំងចិន Sinopharm សម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជំងឺ Covid-19 ជាផ្លូវការហើយ (មានវីដេអូ)

វៀតណាម៖ ទីបំផុតអាជ្ញាធរសុខាភិបាលវៀតណាមអនុម័តអោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm ជាផ្លូវការហើយ ដើម្បីចាក់ជូនប្រជាជនខ្លួនប្រឆាំងនឹងជំងឺកូវីដ១៩ ។

រដ្ឋមន្ត្រីសុខាភិបាលវៀតណាមលោក ង្វៀន ថាញ់ឡុង បានបញ្ជាក់ថា វៀតណាមត្រូវការវ៉ាក់សាំងសរុប១៥០លានដូស ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន៧៥ភាគរយ ក្នុងចំណោមប្រជាជនសរុប៩៨លាននាក់ ។ កន្លងមកនេះ វៀតណាមទើបទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 តែជិត២.៩លានដូសប៉ុណ្ណោះ ហើយក្នុងនោះ១លានដូសទើបត្រូវបានប្រើប្រាស់ ។

គួរបញ្ជាក់ផងដែរថា ការអនុម័តអោយប្រើប្រាស់វ៉ាក់សាំងចិនខាងលើនេះធ្វើឡើងដោយក្រសួងសុខាភិបាលវៀតណាម ខណៈដែល Sinopharm គឺជាវ៉ាក់សាំងទី៣ហើយដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានអនុម័តអោយប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងរុស្ស៊ី Sputnik V ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner