ចិនបាញ់បង្ហោះផ្កាយរណបឧតុនិយមថ្មីមួយដោយជោគជ័យ

ចិន៖ ចិនបានបញ្ជូនផ្កាយរណបឧតុនិយមថ្មីមួយចូលទៅក្នុងគន្លងដែលបានគ្រោងទុក ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង ក្នុងខេត្តស៊ីឈួន ដោយទទួលជោគជ័យទាំងស្រុង ។

ផ្កាយរណបខាងលើនេះមានឈ្មោះថា Fengyun-4B (FY-4B) ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Long March-3B នៅវេលាម៉ោង០០និង១៧នាទីរំលងអាធ្រាត្រថ្ងៃទី៣ ខែមិថុនា (ម៉ោងក្នុងតំបន់) ។

បើតាមគម្រោងនោះ ផ្កាយរណបឧតុនិយមជំនាន់ថ្មីដំបូងបង្អស់របស់ចិននៅក្នុងគន្លងភូមិសាស្ត្រ FY-4B នឹងត្រូវប្រើប្រាស់ក្នុងវិស័យវិភាគ និងព្យាករណ៍អាកាសធាតុ ក៏ដូចជាការតាមដានបរិស្ថាន និងគ្រោះមហន្តរាយ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner