ទីកន្លែង ដែលអ្នកវិជ្ជមានកូវីដ១៩ បានចេញចូល

អត្ថបទដោយ៖
AMS OneMinute

១. អ្នកវិជ្ជមានកូវីដ១៩ចំនួន ២នាក់ តែងតែទៅផឹកកាហ្វេនៅហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ (ហៅកាហ្វេដើមស្វាយ) ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ២៣ ឧសភា-៥ មិថុនា ២០២១

២. អ្នកវិជ្ជមានកូវីដ១៩ បានទៅយកឯកសារនៅជាន់ទី៥ នៃអគារ Legacy Business Center ស្ថិតនៅសង្កាត់ទូលទំពូង២ ខណ្ឌចំការមន នៅថ្ងៃទី ៣១ ឧសភា ២០២១ ម៉ោង ០៩:៣០ -១០:០០

៣. អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុន CMED ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២៥ ឧសភា-៥ មិថុនា ២០២១

៤. អ្នកវិជ្ជមានកូវីដ១៩ បានចូលហូបអាហារនៅហាង សាគូរ៉ាប៊ូហ្វេ (ទល់មុខប៉េអ៊ឺមផ្ទៃប្រទេស) ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ថ្ងៃទី ២៨ ឧសភា ២០២១ ចាប់ពីម៉ោង ២០:០០-២១:០០

សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

ads banner