ឧត្តមសេនីយ ស ថេត៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ត្រូវតែបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត

បន្ទាប់ពីធ្វេីការផ្សព្វផ្សាយបន្ថែម បេីសិនជាមានករណីយឺតយ៉ាវក្នុងការធ្វេីសៀវភៅគ្រួសារ (ក២) និងសៀវភៅស្នាក់នៅ (ក៤) របស់សមត្ថកិច្ចតាមបណ្តាអធិការនគរបាលខណ្ឌ និងប៉ុស្តិ៍នគបាលរដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមដានជាប្រចាំដោយយកចិត្តទុកដាក់ រាល់ខំមិនរបស់ប្រជាពលរដ្ឋ ដេីម្បីធ្វេីការឆ្លេីយតប ចាត់វិធានការ និងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសមានប្រជាពលរដ្ឋមួយចំនួន ក៏បានទាក់ទងរាយការណ៍មកលេខទូរសព្ទ 069 516 999 ដែលបានដាក់ឲ្យទំនាក់ទំនង ចំពោះអ្នកដែលទៅធ្វេីសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅមានការយឺតយាវ ពីសំណាក់មន្ត្រីនគរបាល ។

ភ្លាមៗបន្ទាប់ពីទទួលបានការទាក់ទងតាមទូរសព្ទ ក៏ដូចជាខំមិនចូលផេកឯកឧត្តម ស ថេត និងផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារបានទាក់ទងទៅខណ្ឌ និងប៉ុស្តិ៍ ដេីម្បីទាក់ទងភ្លាមៗទៅប្រជាពលរដ្ឋ និងធ្វេីជូនគាត់ភ្លាមៗតែម្តង ។

សូមបញ្ជាក់ថាការធ្វេីសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវមានឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ ដូចជា :

  1. អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ (ចំពោះជនបរទេស សេចក្តីចំលងព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ )
  2. សេចក្តីចំលងសំបុត្រកំណេីត
  3. សេចក្តីចំលងសំបុត្រអាពាហ៍ពិពាហ៍
  4. លិខិតបញ្ជាក់ការផ្លាស់ប្តូរទីលំនៅ ។ ល។
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner