សម្ដេចព្រះមហាឃោសានន្ទ

អត្ថបទដោយ៖
AMS OneMinute

ប្រសូត្រនៅឆ្នាំ១៩២៥ នៅក្នុងខេត្តតាកែវ។ បានទទួលគោរមងារជា “សម្ដេច” នៅឆ្នាំ ១៩៩២ ក្នុងចំណោមព្រះមហាថេរ២អង្គទៀត (សម្ដេច នន្ទ ង៉ែត និង សម្ដេច អ៊ុម ស៊ុម)។

ខ្លីៗអំពីព្រះអង្គ៖

១. ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ “ធម្មយាត្រា” នៅកម្ពុជា ដើម្បីសន្តិភាព និងអហឹង្សា សម្រាប់មនុស្សជាតិ និងមាតុភូមិ

២. ជាព្រះសង្ឃខ្មែរដែលពូកែខាងភាសាបរទេស

៣. ជាក្រុមព្រះសង្ឃខ្មែរទី១ ទៅរៀនព្រះពុទ្ធសាសនា នៅវិទ្យាស្ថាននាវលន្ទា ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥

៤. ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិ ក្នុងឋានៈជា “ទីប្រឹក្សាយោបល់”
ផ្នែកសេដ្ឋកិច្ច និងវប្បធម៌

៥. ជាព្រះសង្ឃខ្មែរទី១ ដែលសម្ដែងធម៌ក្នុងសមរភូមិ (១៩៩៤)ដែលកំពុងច្បាំងគ្នារវាងខ្មែរក្រហម និងទ័ពរដ្ឋាភិបាល ឱ្យមនុស្សប្រមាណ ១.០០០នាក់ស្ដាប់ នៅភូមិគីឡូ៣៨ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

៦. ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព “Niwano” ពីប្រទេសជប៉ុន និងពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេស

សម្ដេចទ្រង់សុគតនៅឆ្នាំ២០០៧ ក្នុងព្រះជន្ម៨២វស្សា។

*ស្រង់ពីអត្ថបទព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត

ads banner