ទស្សនកិច្ចរបស់លោកស្រី Wendy Sherman គឺជាប្រធានបទបង្កប់យុទ្ធសាស្ត្រដ៏សំខាន់សំរាប់កម្ពុជា
អត្ថបទដោយ៖
AMS OneMinute
អ្នកសារព័ត៌មានត្រូវគិតថា តើប្រធានបទអ្វីដែលនឹងត្រូវបានលើកឡើង? គួរយកមុំណាមកសរសេរ? អាចជា៖
១. ទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក ជាពិសេសលំហប្រជាធិបតេយ្យ
២. ជំហររបស់កម្ពុជាទៅលើចិន និងអាមេរិក
៣. ការចោទប្រកាន់ពីមូលដ្ឋានយោធាចិននៅកម្ពុជា
៤. ការជូនជាដំណឹងដល់កម្ពុជា ដើម្បីត្រៀមខ្លួន ពេលធ្វើជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំ២០២២ ក្នុងនោះមានបញ្ហាភូមា និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។
សូមស្តាប់ការពន្យល់របស់អ្នកកាសែតចាស់វស្សា លោក ពុយ គា ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពីការវិភាគភូមិសាស្រ្តនយោបាយ និងនយោបាយការបរទេសរៀបចំដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ីកាលពីថ្ងៃទី៣១ ឧសភា ២០២១ គឺមួយថ្ងៃមុនទស្សនកិច្ចរបស់ Wendy Sherman។