គ្រូពេទ្យនៅខេត្តសៀមរាប អនុញ្ញាតឲ្យស្ត្រីដែលមានវិជ្ជមានជំងឺកូវីដ-១៩ ហើយសម្រាលបានកូនស្រី ឱ្យចេញត្រឡប់ទៅផ្ទះ

អត្ថបទដោយ៖
ធី ដា

គ្រូពេទ្យនៅខេត្តសៀមរាប នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យស្ត្រីអាយុ៤១ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បានសម្រាលបង្កើតកូនស្រី ដោយជោគជ័យ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នាយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ បានចេញត្រឡប់ទៅផ្ទះ។ សូមបញ្ជាក់ថា ស្ត្រីនិងកូនស្រីរបស់គាត់ មានសុខភាពល្អ បន្ទាប់ពីបានព្យាបាល អស់រយៈពេល ៤ សប្តាហ៍ នៅក្នុងមន្ទីរពេទ្យ។ គាត់ និងគ្រួសាររបស់គាត់ ត្រូវធ្វើចត្តាឡីស័ក បន្តរយៈពេល ១៤ ថ្ងៃទៀត នៅផ្ទះរបស់គាត់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner