រូបថតឯកសារសម័យខ្មែរក្រហម នៃការលើកទំនប់ ១មករា ខេត្ដកំពង់ធំ

សព្វថ្ងៃទំនប់ ១មករា គឺជាទីតាំងទេសចរណ៍ ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាពិសេសនៅរដូវវស្សា ដ្បិតនៅទីនោះភ្ញៀវទេសចរអាចលេងទឹកលំហែរ និងគយគន់នូវសម្រស់ធម្មជាតិ។

ប៉ុន្តែ ប្រសិនបើយើងប្រឡេកមើលទៅអតីតកាល ការដ្ឋាននៃទំនប់ ១​មករា នេះ​ គឺជាទីដែលកើតមាននូវទាសភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរជាច្រើន ដែលជាទូទៅ អ្នកដែលត្រូវបានគេចាត់ឱ្យទៅធ្វើការនៅនោះគឺត្រូវបានបង្ខំឱ្យធ្វើការលើសកម្រិត និងគ្មានអាហារបរិភោគគ្រប់គ្រាន់ ដែលទាំងជាកត្ដាបណ្ដាលឱ្យជីវិតជាច្រើនត្រូវបានបាត់បង់ក្នុងអំឡុងពេលកសាងទំនប់ រួមទាំងមូលហេតុនៃការស្លាប់ជាច្រើនទៀតក៏ត្រូវបានរាប់បញ្ចូល។
#ក្អែកខ្មៅ#KhmerRouge#ទំនប់១មករា#កម្ពុជាប្រជាធិបតេយ្យ
Facebook Page: Black-Crow Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner