វ៉ាក់សាំងចិនមួយលានដូស បានដឹកមកដល់កម្ពុជា (Video Inside)
វ៉ាក់សាំងចិនស៊ីណូវ៉ាក់និងស៊ីណូហ្វាម ចំនួនមួយលានដូស បានដឹកមកដល់កម្ពុជានៅថ្ងៃទី៨មិថុនានេះ ដើម្បី បន្តការជម្រុញចាក់លើពលរដ្ឋ តាមគម្រោងយុទ្ធសាស្ត្រផ្ការីកដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល។
វ៉ាក់សាំង ចិនស៊ីណូវ៉ាក់និងស៊ីណូហ្វាម គឺជាវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកបានទទួលស្គាល់ជាវ៉ាក់សាំងប្រើ ប្រាស់ចាំបាច់និងជាបន្ទាន់ក្នុងការចាក់បង្កាលើប្រជាពលរដ្ឋក្នុងសកលលោក។
កម្ពុជា គិតត្រឹមក្នុងសប្តាហ៍នេះ យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជា បានធ្វើលើប្រជាពលរដ្ឋមានចំនួនជាង២៧ភាគរយហើយ គ្រា ដែលអង្គការសុខភាពពិភព លោកបានរំពឹងថារហូតដល់ចុងឆ្នាំ២០២១នោះ ប្រទេសនីមួយៗ អាចចាក់លើពល រដ្ឋរបស់ខ្លួនបានចំនួន៣០ភាគរយ។