ស្ថានទូតចិនបញ្ជាក់ការតាំងចិត្តជួយកម្ពុជា រហូតឲ្យអស់វីរុសកូវីដ១៩ (Video Inside)
រដ្ឋាភិបាលចិន បានបញ្ជាក់ការតាំងចិត្តជួយកម្ពុជាក្នុងការបណ្តេញឲ្យអស់នូវវីរុសកូវីដ១៩ ទន្ទឹមនឹងការដឹកជញ្ជូន វ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញជាបន្តបន្ទាប់ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជានិងចិន គឹជាប្រទេស នៃមិត្តភាពដែកថែប។ ស្ថានទូតចិនបានសរសេរនៅថ្ងៃនេះថា «ភាគីចិន តែងយកចិត្ត ទុកដាក់ចំពោះចំណង មិត្ត ភាពដូចបងប្អូន រវាងចិននិងកម្ពុជា» ។
យោងតាមស្ថានទូតចិន ការបញ្ជួនវ់ាក់សាំងជំនួយមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៨មិថុនានេះ មាន សរុបចំនួន២លាន២០ម៉ឺនដូសហើយរាប់បញ្ចូលទាំងវ៉ាក់សាំងជំនួយ៥០ម៉ឺន ដូស ចុងក្រោយ ដែលទើបមកដល់នេះថែមទៀត។ វ៉ាក់សាំងជំនួយចិន៥០ម៉ឺនដូសដឹកមកដល់នៅថ្ងៃ នេះ គឺបាន ដឹក ជញ្ជូនមកជាមួយនឹងវ៉ាក់សាំងបញ្ជាទិញចំនួន៥០ម៉ឺនដូសផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ វ៉ាក់សាំងដែលបានដឹកមកដល់នាពេលនេះ គឺនៅទន្ទឹមនឹងចំណាត់ការរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងសម្រុក លើយុទ្ធនាការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំក្នុងប្រទេស ក្នុងពេលដែលការឆ្លងក្នុងសហគមន៍កំពុងតែពុះ កញ្ជ្រោល។
ស្ថានទូតចិន បានសរសេរថា «ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលនិងប្រជា ជនចិនតែងតែឈរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជារួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។ ស្ថានទូតចិន បានសរសេរបញ្ជាក់បន្ថែមថា « ស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងតែប្រឈមជាមួយជំងឺវីរុស យ៉ាង តានតឹងនាពេលនេះ ភាគីចិននឹងបន្តជំរុញយ៉ាងមុតមាំនូវកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរលើការទប់ ស្កាត់ នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយ រហូតដល់កម្ពុជាអាចយកឈ្នះលើជំងឺវីរុសមួយនេះទាំងស្រុង។»