ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៤ពាន់៣៦៧នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការកើនឡើង៦៧ករណីបើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងចូលក្នុងសហគមន៍ថ្ងៃនេះ មានចំនួន៦២៩ករណី បើ ប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញថ្ងៃទី៧មិថុនា មានចំនួនតែ៥៦២ករណីនោះទេ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមកនេះ  បានកើនឡើងដល់៣ម៉ឺន៤ពាន់៣៦៧នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី៨ខែមិថុនា ការឆ្លងសារុបទូទាំងប្រទេសមាន ចំនួន៣ម៉ឺន៥ពាន់៥១១នាក់, ការស្លាប់សរុបមានចំនួន២៧៨នាក់ក្រោយការស្លាប់ថ្មីចំនួន១២នាក់ ក្នុងរយ:ពេល ២៤កន្លងមកនេះ, ចំណែកការព្យាបាលជាសះស្បើយសរុបមានចំនួន២ម៉ឺន៨ពាន់៦៤៩នាក់បូករួមនឹងការព្យា បាលជាសះស្បើយ៥៥៧នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner